កម្មករប្រមូលសំរាម២៤គ្រួសារដែលរងគ្រោះដោយអគ្គីភ័យទទួលបានអំណោយសប្បុរសធម៍


ស្រុកកំពង់សៀម ៖នៅរសៀល​ ថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ដ រួមនឹងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់សៀម រដ្ឋបាលក្រុងកំពង់ចាម ព្រមទាំងមានការនិមន្តពីព្រះមន្ត្រីសង្ឃ​ អាជ្ញាធរឃុំអំពិល បាននាំយកអំណោយរបស់ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់សៀម និងលោកជំទាវ អំណោយសាខាកាកបាទក្រហមខេត្ដ និងអនុសាខាកាកបាទក្រហមស្រុក ព្រមទាំងព្រះមន្ដ្រីសង្ឃ ព្រះចៅអធិការវត្ដក្នុងស្រុក ប្រគល់ដល់ក្រុមកម្មករកើបសំរាម​ របស់ក្រុមហ៊ុនស៊ុនទ្រីចំនួន ២៤គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ ដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។