ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានសហការជាមួយសាលាអណុគណស្រុកកំពង់សៀមបានអញ្ជើញ និងនិមន្ដ នាំយកអំណោយចែកជូន ចាស់ជរា ជួបការលំបាក ចំនួន ២០គ្រួសារ រស់នៅក្នុងឃុំហាន់ជ័យ


នាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម តំណាងឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់សៀម និងដោយមានការនិមន្តចូលរួមពី ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនីមេគណខេត្តកំពង់ចាម បានសហការជាមួយសាលាអណុគណស្រុកកំពង់សៀម និងព្រះចៅអធិការវត្តក្នុងស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ និងនិមន្ដ នាំយកអំណោយចែកជូន ចាស់ជរា ជួបការលំបាក ចំនួន ២០គ្រួសារ រស់នៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។