ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានដឹកនាំសម្រប​សម្រួលក្នុងកិច្ចប្រជុំ ស្តីពីការកំណត់ទំហំទទឹង ចំណីផ្លូវសាធារណៈ ទន្លេ ព្រែក បឹង ប្រឡាយ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន០១ភូមិភូមិព្រៃទទឹង


នាព្រឹកថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២៣. ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំសម្រប​សម្រួលក្នុងកិច្ចប្រជុំ ស្តីពីការកំណត់ទំហំទទឹង ចំណីផ្លូវសាធារណៈ ទន្លេ ព្រែក បឹង ប្រឡាយ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន០១ភូមិភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម។