កំពង់ចាម៖នៅព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ដោយមានការនិមន្តចូលរួមពីព្រះសង្ឃមន្ត្រីសាលាអនុគណស្រុកកំពង់សៀម លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់សៀម ព្រមទាំងសហការី និងអាជ្ញាធរឃុំវិហារធំ បាននាំយកថវិកា សម្ភារៈបរិក្ខា ដែលជាអំណោយរបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់សៀម និងលោកជំទាវ ម៉ក់ សុីថា មកប្រគល់ដល់ប្រជាជនដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារ ដែលរស់នៅក្នុងឃុំវិហារធំ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។