លោក ប៊ិន ឡាដា ប្រធានកិក្តិយសកាកបាទក្រហមអនុសាខាកាកបាទក្រហមស្រុកកំពង់សៀម បានបានដឹកនាំយកថវិកា សម្ភារៈ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្និង សប្បុរសជននានា មកប្រគល់ជូនក្រុមគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅឃុំវិហារធំតី


ស្រុកកំពង់សៀម៖នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ប៊ិន ឡាដា អភិបាលនៃគណ:អភិបាលស្រុកកំពង់សៀម និងជាប្រធានកិក្តិយសកាកក្រហម អនុសាខាកាកបាទក្រហមស្រុកកំពង់សៀម រួមទាំង ព្រះសង្ឃ ក្រុមការងារ រដ្ឋបាលស្រុក កំលាំងទាំង៣ បានដឹកនាំយកថវិកា សម្ភារៈ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និង សប្បុរសជននានា មកប្រគល់ជូនក្រុមគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅឃុំវិហារធំ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។