នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃខេត្ដកំពង់ចាម បានអញ្ជេីញសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជា១៤០០នាក់ នៅរោងចក្រCPCJ ស្ថិតក្នុងភូមិឈូក ឃុំគោកវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។