នៅព្រឹកថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម បានដឹកនាំ មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន ប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលពី លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង ៣ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ ផងដែរ ។