លោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដល់អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍(CAF)ថ្នាក់ស្រុក


ស្រុកកំពង់សៀម៖នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ លោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដល់អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍(CAF)ថ្នាក់ស្រុក ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមឆ្នាំ២០២៣ នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម  ។