ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ដើងជ័យ  បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ចំនួន ១២១ នាក់ស្រី ៨៨នាក់


នាព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ដើងជ័យ  បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ចំនួន ១២១ នាក់ស្រី ៨៨នាក់ ស្ដីពី៖


– ការចេះសន្សំសំចៃរាលប្រាក់ចំណូល
– ការប្រស្រ័យទាក់ទងនិងជួយចែករំលែកគ្នាទៅវិញទៅមក
– ការថែទាំសុខភាព
– ការកែច្នៃពេលវេលាមុខរបរការងារបន្ថែម
នៅសាលាបុណ្យក្នុងភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ក្រោយពីបញ្ចប់កម្មវិធីនេះឯកឧត្ដមក៏បានឆ្លៀតចូលសួរសុខទុក្ខគ្រួសារក្រីក្រចំនួន៩ខ្នងផ្ទះ ដោយនាយកសំភារៈសិក្សា និងសំលៀកបំពាក់ជូន១គ្រួសារ២កំប្លេ ។