ឯកឧត្តម​ លី​ ថៃហាក់​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម បានរួមនិមន្តដោយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកកំពង់សៀម​ បាននិមន្ត​ និងអញ្ជេីញចុះ សួរសុខទុក្ខ​ ដោយបានពាំនាំអំណោយ​មនុស្ស​ធម៍មកផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក​ និងខ្វះខាតលេីជីវភាពប្រចាំថ្ងៃ


នៅព្រឹក​ ថ្ងៃទី​១៤​ ខែឧសភា​​ ឆ្នាំ​២០២៣​ ឯកឧត្តម​ លី​ ថៃហាក់​ ទីប្រឹក្សាក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម​ តំណាង​ដ៍ខ្ពង់ខ្ពស់​ ឯកឧត្ដម​ វេង​ សាខុន​ និងលោកជំទាវ​ បានរួមនិមន្តដោយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកកំពង់សៀម​ បាននិមន្ត​ និងអញ្ជេីញចុះ សួរសុខទុក្ខ​ ដោយបានពាំនាំអំណោយ​មនុស្ស​ធម៍មកផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក​ និងខ្វះខាតលេីជីវភាពប្រចាំថ្ងៃ​ ចំនួន៦គ្រួសារ​ ដែលរស់នៅក្នុងឃុំទ្រា​ន ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

អំណោយមនុស្សធម៍​ដែលត្រូវផ្តល់ជូនគ្រួសារជួបការលំបាក​និងខ្វះខាត​ ចំនួន៦គ្រួសារ​ ក្នុងឃុំទ្រាន ស្រុកកំពង់សៀម​ រួមមាន៖​ អង្ករ​២៥គីឡូក្រាម​, មីមួយកេស​,​ទឹកត្រី​មួយយួរ, ទឹកស៊ីអ៉ីវមួយយួរ​, ត្រីខមួយយួរ​ និងថវិកា៥០០០០រៀល៕