​ លោក ប្រាក់ ណូម៉ា ប្រធានក្រុមការងារខេត្តចុះជួយឃុំសូភាស ស្រុកស្ទឹងត្រង់ បានប្រជុំពិភាក្សាការអនុវត្តផែនការការងារ​ និងបានចុះសួរសុខទុក្ខ ប្រជាជន ដែលជួបការលំបាក ចំនួន ៨ គ្រួសារ


ស្រុកស្ទឹងត្រង់៖​ លោក ប្រាក់ ណូម៉ា អនុប្រធានក្រុមការងារយុវជនខេត្តកំពង់ចាម និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសូភាស ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ នៅថ្ងៃទី១១ ខែ០៥ ឆ្នាំ២០២៣ សហការណ៍ជាមួយគណបក្សមូលដ្ឋាន បានប្រជុំពិភាក្សាការអនុវត្តផែនការការងារ​ និងបានចុះសួរសុខទុក្ខ ប្រជាជន ដែលជួបការលំបាក ចំនួន ៨ គ្រួសារ នៅភូមិអង្គល ៤គ្រួសារ និង ភូមិដីក្រហម ៤គ្រួសារ​ ដោយនាំយកអំណោយមូលនិធិ​ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ដោយក្នុង១គ្រួសារៗមាន÷​ អង្ក ១០គីឡូ,​ មី ១កេស,​ ទឹកត្រី ១យួរ;​ ទឹកសុីអុីវ ១យួរ,​ ត្រី ខ ១យួរ,​ ទឹកដោះគោខាប់ ១កំប៉ុង,​ ស្កសរ ១គីឡូ;​ ថ្នាំពេទ្យ ១កញ្ចប់៤មុខ​ និងថវិកាចំនួន ២០,០០០រៀល៕