ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ បានដឹកនាំក្រុមការងារខេត្ត និងស្រុកបើកកិច្ចប្រជុំករណីប្រជាពលរដ្ឋម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ អូន ញ៉ាញ ប្ដី បានខម្មិន និងផ្ញើសារចូលក្នុងគេហទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង


ស្រុកស្ទឹងត្រង់៖នាព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងស្រុកបើកកិច្ចប្រជុំករណីប្រជាពលរដ្ឋម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ អូន ញ៉ាញ ប្ដី បានខម្មិន និងផ្ញើសារចូលក្នុងគេហទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ដែលប្រព្រឹត្តទៅនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សូមបញ្ចាក់ផងដែរថាក្នុងករណីនេះត្រូវបានដោះស្រាយរួចរាល់ និងបិទបញ្ចប់ដោយសន្តិវិធី ដោយមានការសើបសួរពីម្ចាស់គណនីឈ្មោះ អូន ញ៉ាញ ប្ដី ដោយគាត់បានទទួលស្គាល់កំហុសខ្លួន ពិជាខុសក្នុងករណីនេះ ព្រោះបានបញ្ចេញយោបល់ក្នុង គេហទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដោយបានចោទប្រកាន់ លោក ហេង សំណាង មេភូមិអូរប្រាំទី១ ថាលោកមានការពុករលួយ និងតម្រូវអោយការបង់ប្រាក់ចាប់ពី ៤ មុឺនរៀល ដល់ ៤០មុឺនរៀល លើការចុះហត្ថលេខាលើលិខិតអ្វីមួយ ពុំមានភស្តុតាង និងសាក្សីណាពិតប្រាកដឡើយ។

ជាក់ស្ដែងក្រោយពីបាន ជួបជជែក និងកំណត់យកកត្ក្តាអំណះអំណាងទៅភាគ្គីទាំងសងខាង ក្រុមការងារខេត្ដ ដឹកនាំដោយ ឯកឧត្ដម ស្រីសុភ័ក្ដ្រ អភិបាលរងខេត្តរួចមក ម្ចាស់គណនីឈ្មោះ អូន ញ៉ាញ ប្ដី បានឆ្លើយ ខ្ញុំពិតជាបានចោទប្រកាន់ លោកមេភូមិអូរប្រាំទី១ ដោយគ្មានភស្តុតាង និង ឮតាមគេនិយាយ ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ។

ជាចុងក្រោយម្ចាស់គណនីឈ្មោះ អូន ញ៉ាញ ប្ដី បានសូមធ្វើការអភ័យទោសជាសាធារណៈ និងសូមសន្យាថា មិនប្រព្រឹត្តអំពើអ្វីដែលប៉ះពាល់ដល់កិត្តិយសអាជ្ញាធរភូមិ ឫឃុំ បន្តទៀតឡើយ ។