ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្ដល់យោបល់ជាលាយលក្ខណ៍អក្សរលើសេចក្ដីព្រាងចុងក្រោយផែនការរៀបចំដែនដីខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្ដល់យោបល់ជាលាយលក្ខណ៍អក្សរលើសេចក្ដីព្រាងចុងក្រោយផែនការរៀបចំដែនដីខេត្តកំពង់ចាម។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្ទីរអង្គភាពជុំនាញ អភិបាលក្រុងកំពង់ចាម សង្កាត់ ទាំង៤ ក្នុងក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធមួយចំនួន។