ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ​បានចុះពិនិត្យទីតាំង​ រៀបចំប្រារព្ធកម្មពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផល​នានា​ ក្នុងវត្តមនោរម្យ​ ហៅវត្តចាស់​ ស្ថិតក្នុងភូមិទី៨​ ឃុំកងតាណឹង​


នៅព្រឹក​ ថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ​២០២៣​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ដឹកនាំ​ក្រុមការងារ​ រួមនឹងអាជ្ញាធរ​ស្រុកកងមាស​ ចុះពិនិត្យទីតាំង​ រៀបចំប្រារព្ធកម្មពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផល​នានា​ ក្នុងវត្តមនោរម្យ​ ហៅវត្តចាស់​ ស្ថិតក្នុងភូមិទី៨​ ឃុំកងតាណឹង​ ស្រុកកងមាស​ ខេត្តកំពង់ចាម​ នាថ្ងៃខាងមុខនេះ​ ក្រោមអធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ តំណាងដ៍ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។