ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាង ផែនការការពារសន្តិសុខ សម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ០៩កន្លែង នៅលើបណ្ដោយផ្លូវបេតុង ៧០B


នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាង ផែនការការពារសន្តិសុខ សម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ០៩កន្លែង នៅលើបណ្ដោយផ្លូវបេតុង ៧០B ចាប់ពីឃុំព្រែករំដេង ដល់ឃុំព្រែកពោធ៍ ស្រុកស្រីសន្ធរ ។