ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលយុវជន ថ្នាក់ខេត្ត និង ក្រុង/ស្រុក ទូទាំងខេត្តកំពង់ចាម


កាល ពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥ នៅមន្ទីរ គណ បក្ស ប្រជា ជន កម្ពុជា ខេត្ត កំពង់ ចាម មាន ប្រារព្ធ ពិធី បើក វគ្គ បណ្តុះ បណ្តាល គ្រូ បង្គោល យុវជន ថ្នាក់ ខេត្ត និង ក្រុង/ស្រុក ទូទាំង ខេត្ត កំពង់ចាម ក្រោម អធិប តីភាព ឯក ឧត្តម ខ្លូត ផន សមា ជិក គណៈ កម្មា ធិការ កណ្តាល និងជា អនុ ប្រធាន គណៈ កម្មាធិការ គណបក្ស ខេត្តកំពង់ចាម ។ ក្នុង នោះដែរ សិក្ខាកាម ដែល បាន ចូល រួម មាន ចំនួន សរុប ៥៦ នាក់ ដែលមាន ក្រុម ការងារ យុវជន ថ្នាក់ខេត្ត ចំនួន ២៤ នាក់ ក្រុម ការងារ ថ្នាក់ក្រុង/ស្រុក ចំនួន ៣០នាក់ អតីត វាគ្មិន IRI ចំនូន ០២ នាក់ ។

ជាមួយ នឹង គ្រូឧទ្ទេស ដែល មាន បទពិសោធន៍ ដូចជា ៖ ឯក ឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋ លេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា និង ឯកឧត្តម សរ សុពុត្រា អនុរដ្ឋ លេខា ធិការក្រសួង សង្គមកិច្ច និងអតីតយុទ្ធជន សិក្ខាកាម ទាំងអស់ មាន ការចាប់ អារម្មណ៍ ខ្ពស់ ពេញចិត្ត និងយក ចិត្ត ទុកដាក់ ក្នុងការ ស្តាប់ និង ចោទសួរ ព្រម ទាំង មានឱកាស ឡើងត្រាប់ ទ្រឹស្តី សាកល្បង ផងដែរ ។ ប្រធាន បទ ដែល ត្រូវ បាន លើក មក បណ្តុះ បណ្តាល នៅសប្តាហ៍ ទីមួយ នៃវគ្គ បណ្តុះ បណ្តាល នេះ គឺ ៖ សិល្បៈ ក្នុងការ និយាយ និង ប្រវត្តិ ស្នាដៃ និង សមិទ្ធិ ផល នានា របស់ គណ បក្ស ប្រជាជន កម្ពុជា និង នយោ បាយ ឈ្នះៗ ។

IMG_7298IMG_7297IMG_7278IMG_7291IMG_7265IMG_7275IMG_7270IMG_7333IMG_7267IMG_7283