ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម អញ្ជើញអមដំណេីរ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជេីញ ចុះពិនិត្យ ទីតាំងរៀបចំ ប្រារព្ធពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ សាលាពុទ្ធិកបឋមសិក្សាកម្រង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត


ស្រុកកងមាស៖នៅរសៀល ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណេីរ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជេីញ ចុះពិនិត្យ ទីតាំងរៀបចំ ប្រារព្ធពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ សាលាពុទ្ធិកបឋមសិក្សាកម្រង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ស្ថិតក្នុងវត្តកែវមុនី ហៅវត្ត អង្គរបានថ្មី ស្ថិតក្នុងភូមិទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។