ឯកឧត្តម​ លី​ ថៃហាក់​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម​​ បានអញ្ជេីញ​សំណេះសំណាល​ សួរសុខទុក្ខ​ និងពាំនាំអំណោយ​ជាម្សៅទឹកដោះគោ​ និងថវិកា​ មកផ្តល់ជូនស្ត្រីដែលមានកូនតូចៗចាប់ពីអាយុ០ខែដល់អាយុ៦ខែ


ស្រុកកំពង់សៀម៖​ នៅរសៀល​ ថ្ងៃទី​៣​ ខែឧសភា​​ ឆ្នាំ​២០២៣​ ឯកឧត្តម​ លី​ ថៃហាក់​ ទីប្រឹក្សាក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម​ តំណាង​ដ៍ខ្ពង់ខ្ពស់​ ឯកឧត្ដម​ វេង​ សាខុន​ និងលោកជំទាវ​ បានរួមនិមន្តដោយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកកំពង់សៀម​ បានអញ្ជេីញ​សំណេះសំណាល​ សួរសុខទុក្ខ​ និងពាំនាំអំណោយ​ជាម្សៅទឹកដោះគោ​ និងថវិកា​ មកផ្តល់ជូនស្ត្រីដែលមានកូនតូចៗចាប់ពីអាយុ០ខែដល់អាយុ៦ខែ​ សរុប៥០គ្រួសារ​ រស់នៅក្នុងឃុំវិហារធំ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។