ឯកឧត្តម អ៊ុន ចាន់ដា ៖ សុខភាពគឺជារឿងសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា ។ ពិតមែនតែប្រទេសជាតិយើងបច្ចុប្បន្នមានមន្ទីរពេទ្យកាន់តែច្រើនទាំងរដ្ឋ និងឯកជន តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅខ្វះលទ្ធភាពទៅពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺដល់មន្ទីរពេទ្យ។ ដូច្នេះ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បញ្ញវ័ន្តក្មេងវត្ត បានចុះមកដល់មូលដ្ឋានសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីផ្តល់សេវាលើកឋរពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។