កំពង់ចាម៖នៅថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចូលរួមកិច្ចប្រជុំអំពីតួនាទី និងដំណើរការទទួលខុសត្រូវក្នុងអំឡុងពេលទឹកជំនន់របស់ គ.គ.ម.ខ ជាមួយ អង្គការយូនីសែហ្វ (UNICEF)។
កិច្ចប្រជុំនេះចូលរួមដោយ លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញ និងមន្រ្តីពាក់ព័ន្ធ។