ឯកឧត្តម ចាន់ ផល្លីអភិបាលរងខេត្ដ បានអញ្ជើញជាអធិបតីក្នុងពីធី ផ្សព្វផ្សាយ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទីវាពលកម្ម អន្តរជាតិ ១ ឧសភា២០២៣


កំពង់ចាម៖ ឯកឧត្តម ចាន់ ផល្លីអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុនចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២៣ នេះ នៅសាលាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពីធី ផ្សព្វផ្សាយ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទីវាពលកម្ម អន្តរជាតិ ១ ឧសភា២០២៣ ។


លោក សេន សារ៉េត អនុប្រធានប្រធានមន្ទីរព័ត៌មានបានឲ្យដឹងថា ពីធី ផ្សព្វផ្សាយ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទីវាពលកម្ម អន្តរជាតិ ១ ឧសភា ២០២៣ មានការអញ្ជើញចូលរួមពី តំណាងមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធនានា ជុំវិញខេត្ត ព្រមទាំងតំណាង ធនាគារ មេក្រូ ហិរញ្ញវត្ថុ វិស័យ រោងចក្រ វិស័យការងារ មជ្ឈមណ្ឌល បណ្តះបណ្តាលការងារ ក្រុមហ៊ុន នានា នៅក្នុងខេត្តកំពង់ចាម ផងដែរ ។


លោក បន្តថា កម្មវិធីនេះ ប្រារព្ធធ្វើឡើង មានគោលបំណង ទី១ ដើម្បីអបអរសាទរ ការប្រារព្ធខួប អនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៣ ទី២ អាន សារលិខិត របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសខួបអនុស្សាវរីយ៍ លើកទី១៣៧នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែ ឧសភាឆ្នាំ២០២៣ និងទី៣ ដើម្បីផ្សព្វផ្សាយ ពី សារាចរណែនាំស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ខែ ឧសភា ឆ្នាំ២០២៣ ៕