កំពង់សៀម៖ព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចូលរួមជាមួយ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បើកកិច្ចប្រជុំ សន្តិសុខ ការពារពិធីបុណ្យគម្រប់ខួប ១ឆ្នាំ សម្តេចឧត្ដមទេពញាណ ហ៊ុន ណេង។ ដោយមានការចូលរួម កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហកាជាមួយកងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស អញ្ជើញចុះត្រួតពិនិត្យសន្តិសុខសណ្ដាប់ធ្នាប់ជុំវិញបរិវេណពិធីបុណ្យគម្រប់ខួប ១ឆ្នាំសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតក្នុងក្រុងកំពង់ចាម។