​ ឯកឧត្តម​ លី​ ថៃហាក់​ ទីប្រឹក្សាក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម បានចុះសួរសុខទុក្ខ​ និងពាំនាំអំណោយ​របស់​ឯកឧត្តម​ វេង​ សាខុន​ និងលោកជំទាវ​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ស្រុកកំពង់សៀម​ ខេត្តកំពង់ចាមបានផ្តល់ជូនមួយគ្រួសារដែលជួបការលំបាកឪពុកម្តាយបានស្លាប់កាលពីថ្មីៗនេះ


ស្រុកកំពង់សៀម៖នៅរសៀល​ ថ្ងៃទី​២៥​ ខែមេសា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ លី​ ថៃហាក់​ ទីប្រឹក្សាក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម​ រួមជាមួយអាជ្ញាធរមូលដ្ឋាន​ បានចុះសួរសុខទុក្ខ​ និងពាំនាំអំណោយ​របស់​ឯកឧត្តម​ វេង​ សាខុន​ និងលោកជំទាវ​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ និងស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​ បានផ្តល់ជូនមួយគ្រួសារដែលជួបការលំបាកឪពុកម្តាយបានស្លាប់កាលពីថ្មីៗនេះ​ បន្សល់ទុក​កូនចៅកំព្រា៥នាក់​ ដោយរស់នៅក្នុងភូមិត្រពាំងថ្ម​ ឃុំក្រឡា​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

អំណោយ​ដែលបានផ្តល់ជូនរួមមាន៖​ អង្ករ​៥០គីឡូក្រាម​,មី២កេស, ទឹកត្រី​មួយយួរ​, ទឹកស៉ីអ៉ីវមួយយួរ​ និងថវិកា១លានរៀល។