ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានចូលរួមសិក្ខាសាលាបើកដំណើរការ ការអនុវត្តគម្រោងភាពស៊ាំធន់ ផ្នែកហិរញ្ញវត្ថុនៃអង្គការសង្គមស៊ីវិល


សិក្ខាសាលាបើកដំណើរការ ការអនុវត្តគម្រោងភាពស៊ាំធន់ ផ្នែកហិរញ្ញវត្ថុនៃអង្គការសង្គមស៊ីវិល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បំពេញការងារវិស័យសង្គមស៊ីវិល
==================
នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អនហេង លក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត បានចូលរួមសិក្ខាសាលាបើកដំណើរការ ការអនុវត្តគម្រោងភាពស៊ាំធន់ ផ្នែកហិរញ្ញវត្ថុនៃអង្គការសង្គមស៊ីវិល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បំពេញការងារវិស័យសង្គមស៊ីវិល នៅសាលប្រជុំសាលានៃក្តីញញឹម របស់អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA)ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីអភិបាលរងស្រុក អនុប្រធានមន្ទីរពាក់ព័ន្ធ មេឃុំ មេភូមិ អង្គការ សមាគម។