ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ដ បានដឹកនាំកិច្ចប្រជុំស្តីពីពិនិត្យវឌ្ឍនភាពការបង្កើតភូមិ បំបែកភូមិ លុបភូមិ និងការផ្ទេរភូមិ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម


កិច្ចប្រជុំស្តីពីពិនិត្យវឌ្ឍនភាពការបង្កើតភូមិ បំបែកភូមិ លុបភូមិ និងការផ្ទេរភូមិ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម
===================
កំពង់ចាម៖នាព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីពិនិត្យវឌ្ឍនភាពការបង្កើតភូមិ បំបែកភូមិ លុបភូមិ និងការផ្ទេរភូមិ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម គឺដើម្បីជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ការកំណត់ព្រំប្រទល់ ការពិនិត្យរៀបចំកន្លែងឬការិយាល័យបោះឆ្នោតឲ្យបានលឿន និងត្រឹមត្រូវតាមនីតិវិធីច្បាប់ ព្រោះការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ជិតមកដល់ ៕

កិច្ចប្រជុំនេះមានការចូលរួម៖ លោកនាយករងរដ្ឋបាល នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស នាយកទីចាត់ការអន្តរវិស័យ មន្រ្តីនៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មន្ត្រីនៃទីចាត់ការផែនការ និងវិនិយោគ៕