ប្រធានក្រុមការងារយុវជនគណបក្សស្រុកព្រៃឈរ នាំយកអំណោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតផ្តល់ជូនគ្រួសារជួបការលំបាក និងខ្វះខាតក្នុងជីវភាពគ្រួសារ


កំពង់ចាម ៖ នៅរសៀល ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ លោក លី ប៊ុនអ៊ន ប្រធានក្រុមការងារយុវជនគណបក្សស្រុកព្រៃឈរ បានដឹកនាំយុវជនគណបក្សស្រុក នាំយកអំណោយ ដ៏ ថ្លៃ ថ្លា របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ និង ថវិកា របស់សប្បុសជន មួយចំនួនទៀត ទៅ ឧបត្ថម្ភ ដល់ គ្រួសារជួបការលំបាក ខ្វះខាតក្នុងជីវភាពគ្រួសារ ឈ្មោះ សែម ធឿន ភេទ ប្រុស អាយុ45ឆ្នាំ ដែលត្រូវជាគ្រួសារសមាជិកគណបក្ស មានទីលំនៅរស់នៅ ភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានគ្រោះថ្នាក់ចរាចរណ៍ កាលពីនៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ បើករឺម៉កតាមផ្លូវ ត្រូវបានឡានធំគៀបណ្ដាលគ្រោះថ្នាក់ធ្ងន់បណ្តាលឲ្យធ្លាយពោះវៀន ។

លោក លី ប៊ុនអន ក៏បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សស្រុក ជូនចំពោះអ្នករងគ្រោះផងដែរ ដោយភ្ជាប់នូវការផ្តែផ្តាំ វិធានការ សុខាភិបាល ៣កុំ ៣ការពារ ផងដែរ ដើម្បីចៀសផុតពីរោគឆ្លង កូវីត-១៩ នាពេលនេះ ។

អំណោយរួមមាន៖ អង្ករ ២បេ , ត្រីខ ១យួរ , ទឹក សុីអុីវ ១យួ រ ,ទឹកត្រី ១យួ រ ,មី ១កេស ,ឆៃប៉ូវ ២គីឡូ និងថវិកា ៦៨០០០០៛ និង ប្រាក់ដុល្លារ១៣៥ដុល្លារ ៕