គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ទទួលអំណោយអង្ករ ១០ តោន ពីក្រុមហ៊ុនAmru Rice Cambodia Co., Ltd


កំពង់ចាម៖ដោយការជឿជាក់លើការដឹកដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ដោយឡែក គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានទទួលការគាំទ្រ និងទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជន ក្រុមហ៊ុនជាច្រើន ដោយបានចូលរួមឧបត្ថម្ភជាសម្ភារៈ ថវិកា លើការងារមនុស្សធម៌ជាបន្តបន្ទាប់។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAmru Rice Cambodia Co., Ltd បានចូលរួមឧបត្ថម្ភជាអង្គរ ចំនួន ១០តោន សម្រាប់ទ្រទ្រង់ការងារមនុស្សធម៌របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

ក្នុងឱកាសនោះឯកឧត្តម ប្រធានគណបក្សខេត្ត បានបង្ហាញអារម្មណ៍រីករាយ ដោយក្តីអំណរ និងថ្លែងថា ការជួយឧបត្ថម្ភដល់ថ្លៃថ្លានេះ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សូមកត់ត្រាទុកជាសកម្មភាពរួមចំណែកដ៏សំខាន់ក្នុងបុព្វហេតុ ដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីជាតិ និងប្រជាជន។