ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យប្រឡាយបេតុង ប្រវែង៨៧៥ ម៉ែត្រឆ្លងកាត់២ភូមិ រួមមានភូមិ ប៉ប្រក់ ភូមិ សំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


ស្រុកស្ទឹងត្រង់៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យប្រឡាយបេតុង ប្រវែង៨៧៥ ម៉ែត្រឆ្លងកាត់២ភូមិ រួមមានភូមិ ប៉ប្រក់ ភូមិ សំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋប្រមាណ៥០រូប និងជួបជាមួយប្រជាពលរដ្ឋក្រុមកែលម្អរជីវភាព និងក្រុមកែលម្អរទីផ្សារ។