ក្រុមបណ្តាញសង្គម KCY នៃក្រុមការងារយុវជនខេត្តកំពង់ចាម អមដំណេីរ ក្រុមការងារ គណបក្សប្រជាជនកម្ពុជាភូមិដីលេី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដឹកនាំដោយ លោក សៅ ផារិទ្ធិ ប្រធានក្រុម ការងារភូមិដីលេី បានចុះសំណេះសំណាល ជាមួយប្រធានក្រុមបក្ស ភូមិដីលេី ឃុំពាមកោះស្នា និងចុះផ្តល់អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត


ស្រុកស្ទឹងត្រង់៖ នៅព្រឹក ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ ក្រុមបណ្តាញសង្គម KCY នៃក្រុមការងារយុវជនខេត្តកំពង់ចាម អមដំណេីរ ក្រុមការងារ គណបក្សប្រជាជនកម្ពុជាភូមិដីលេី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដឹកនាំដោយ លោក សៅ ផារិទ្ធិ ប្រធានក្រុម ការងារភូមិដីលេី បានចុះសំណេះសំណាល ជាមួយប្រធានក្រុមបក្ស ភូមិដីលេី ឃុំពាមកោះស្នា និងចុះផ្តល់អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ ជូនដល់គ្រួសារសមាជិកបក្សដែលមានជីវភាពខ្វះខាត និងជួបការលំបាក ក្នុងភូមិដីលេី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ដែលបានផ្តល់ជូនគ្រួសារចំនួនបីគ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២០គីឡូក្រាម , ទឹកត្រី មួយយួរ, ទឹកស៉ីអ៉ីវមួយយួរ ,មីមួយកេស និងថវិកា៥ម៉ឺន រៀល ៕