ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម និងសហការី រួមនិងអាជ្ញាធរភូមិ ឃុំ ស្រុក បានចុះសួរសុខទុក្ខនិងនាំយកអំណោយម្សៅទឹកដោះគោ និងថវិកាជូនដល់ប្រជាពលរដ្ឋដែលមានកូនអាយុចាប់ពី០ខែដល់៦ខែចំនួន២៥ គ្រួសារនៅឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕