អំណោយរដ្ឋបាលសាលាខេត្ដកំពង់ចាមចែកជូនដល់ប្រជាពលរដ្ឋចំនួន ២១០គ្រួសារ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម


កំពង់ចាម ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ មានប្រារព្ធពិធីសំណេះសំណាល និងចែកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់ប្រជាពលរដ្ឋ ចំនួន ២១០ គ្រួសារ ដែលរស់នៅក្នុងឃុំចំនួន ៨ នៃ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

ក្នុងនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការលើ លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករង កងកម្លាំងទាំងបី មន្ត្រីរាជការនៃរដ្ឋបាលស្រុកចំការលើ ផងដែរ។ ឯកឧត្តម ខ្លូត ចិន្តា បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងបានផ្សព្វផ្សាយអោយមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីត-១៩ ដែលកំពុងឆ្លងរាតត្បាតគ្រប់ទីកន្លែងក្នុង ខេត្តកំពង់ចាម ជាពិសេស ក្នុងស្រុកចំការលើផងដែរ ៕