ក្រុងកំពង់ចាម ៖នាល្ងាចថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្ស ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារគណបក្សខេត្ត គណបក្សមូលដ្ឋានក្រុង អញ្ជើញចុះពិនិត្យ រៀបចំទីតាំងប្រារព្ធពិធីអបអរសាទរ សន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ច ឆ្នាំ២០២៣ ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅសាលជុំសរសរ១០០ សម្ដេចតេជោ ហ៊ុន សែន នគរបាជ័យ ក្រុងកំពង់ចាម។