លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តនៃមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញធ្វើដំណើរទៅស្រុកបាធាយ ខេត្តកំពង់ចាម


ស្រុកបាធាយ៖នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តនៃមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញធ្វើដំណើរទៅស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីចុះសួរសុខទុក្ខ និងត្រួតពិនិត្យ មើលការប្រកបរបប របស់ក្រុមជនពិការដែលជួយខ្លួនឯងឲ្យមានមុខរប សម្រាប់ទុកចិញ្ចឹមជីវិត។ ការចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅសាលាឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានអ្នកអបដំណើរជាមួយ ក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត នៃមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទា ។