កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ប៉ែន ម៉ារឌី សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិការក្រុមការងារ បាននាំយកនូវទៀនព្រះវស្សានិងទេយ្យទៀនព្រមទាំងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តទាំងប្រាំ ក្នុងឃុំខ្ពបតាងួន រួមមានៈ
១-វត្តសន្ធររាំង្សី(ភូមិអន្លង់សំឡី)
២-វត្តមន្នីរង្សី(ភូមិអូរុន)
៣-វត្តគិរីសាលា(ភូមិឈើទើ)
៤-វត្តគិរីជម្ពូទិព្វវ័ន(ភូមិវាលបំពង់)
៥-វត្តពោធិសាលព្រឹក្ស(ភូមិព្រែកទក់) ។
ក្នុងនោះដែរ លោក ប៉ែន ម៉ារឌី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងបានផ្សព្វផ្សាយអំពីវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ក្នុងការទប់ស្កាត់ជំងឺឆ្លងកាចសាហាវ កូវីត-១៩ ហើយបានប្រគេនសម្ភារៈ ទេយ្យទាន ជាគ្រឿងឧបភោគ ដល់ព្រះសង្ឃក្នុងវត្តទាំងប្រាំខាងលើ ដោយក្នុងមួយវត្តៗ ទទួលបាននូវ៖ ទៀនព្រះវស្សា១គូ, ត្រីខកំប៉ុង១យួរ, ទឹកបរិសុទ្ធ២កេះ, មីខ្លាឃ្មុំ ១កេះ, ភេស្ជជៈទឹកផ្លែឈើ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្លាដក់ ១សម្រាប់, អង្ករ ១០០គីឡូក្រាម, បច្ច័យចំនួន ៤០ ម៉ឺនរៀល៕