ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី ខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត។