លោក សោ សាវឿន ប្រធានក្រុមកាងារ ចុះជួយមូលដ្ឋានឃុំ បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក និងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក ទៅតាមខ្នងផ្ទះ ចំនួន២០គ្រួសា


ស្រុកស្ទឹងត្រង់៖ នាថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ នេះ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្ដាល ទទួលបន្ទុកស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមកាងារ ចុះជួយមូលដ្ឋានឃុំ និងលោក ទុន ណេត អនុប្រធានគណបក្សស្រុក បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក និងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក ទៅតាមខ្នងផ្ទះ ចំនួន២០គ្រួសារ នៅឃុំទួលសំបួរ និង២០គ្រួសារ នៅឃុំខ្ពបតាងួន សរុបចំនួន ៤០គ្រួសារ. ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេសតូច, ទឹកស៊ីអុីវ១យួរ និង ថវិកា២០,០០០រៀល ៕