រដ្ឋបាលខេត្ត កំពង់ចាម បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម


កំពង់ចាម៖នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្ត កំពង់ចាម បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម ដែលប្រារព្ធធ្វើនៅ សាលសន្និសីទសាលាខេត្ត។

ពិធីនេះមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង អាជ្ញាធរក្រុង ស្រុក និង ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ស្មៀនឃុំសង្កាត់ទាំង ១០៩ និង មេប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។