នាព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោក ប៉ែន ម៉ារឌី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំខ្ពបតាងួន បានអញ្ជេីញបេីកកិច្ចផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាឃុំឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដោយក្នុងនោះដែរ មានការអញ្ជេីញចូលរួមពីលោក លោកស្រី ប្រធានក្រុមការងារចុះជួយតាមភូមិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសរុប២៥០នាក់។
ទន្ទឹមនឹងនេះដែរលោក ប៉ែន ម៉ារឌី និងក្រុមការាងរគណបក្សចុះមូលដ្ឋានឃុំខ្ពបតាងួនបាននាំយកអំណោយមូនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវចែកជូនបងប្អូនជនជាតិខ្មែរ ឥស្លាមចំនួន ១០គ្រួសារផងដែរ ។ដែលក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២០គីឡូក្រាម, មីខ្លាឃ្មុំ៣០កញ្ចប់, ទឹកត្រីមួយយួរ,ត្រីខកំប៉ុង មួយយួរ និងថវិការ ២ម៉ឺនរៀល ៕