លោក​ សុខ​ លឹមហៀង​ ប្រធានក្រុម​ការងារចុះជួយឃុំពាមកោះស្នា​ បានអញ្ជេីញបេីកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា​នៅឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​


នាព្រឹក​ ថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ​២០២៣​ លោក​ សុខ​ លឹមហៀង​ ប្រធានក្រុម​ការងារចុះជួយឃុំពាមកោះស្នា​ និង​លោក​ ទុន​ ស៊ាង​ ប្រធានបក្សឃុំពាមកោះស្នា បានអញ្ជេីញបេីកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា​នៅឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​។ ដោយក្នុងនោះដែរ​ មានការអញ្ជេីញចូលរួមពីលោក​ លោកស្រី​ ប្រធាន​ក្រុមការងារចុះជួយតាមភូមិទាំង៩ភូមិ​ និងសមាជិក​ សមាជិកា​គណបក្សប្រជាជនកម្ពុជា​សរុប៣៧៧នាក់។

ជាកិច្ចដំបូង​ លោក​ ទុន​ ស៊ាង​ ប្រធានបក្សឃុំពាមកោះស្នា​ បានអាន​ខ្លឹមសេចក្តីសម្រេច​ចិត្តមហាសន្និបាត​វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

ឆ្លៀតឱកាសនោះដែរ​ លោក​ សុខ​ លឹមហៀង​ ប្រធានក្រុម​ការងារចុះជួយឃុំពាមកោះស្នា​ បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួសុខទុក្ខពីសំណាក់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានិត​ អនុប្រធាន​ទី១​ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកស្ទឹងត្រង់​ និង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​ ។ លោកប្រធាន​ក្រុមការងារ​ បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាដែលបានបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ និងជាពិសេសស្នេីឲ្យក្រុមការងារបក្សតាមភូមិត្រូវបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាជននៅមូលដ្ឋាន ទើបយើងទទួលបានការគាំទ្រ និងជ័យជម្នះលើការបោះឆ្នោតនាថ្ងៃខាងមុខ។

ទន្ទឹមនឹងនេះដែរ​ លោក​ សុខ​ លឹមហៀង​ ប្រធានក្រុម​ការងារចុះជួយឃុំពាមកោះស្នា​ ក៍បានអំពាវនាវដល់សមាជិកសមាជិកា​ និងក្រុមបក្ស​នៅតាមភូមិជួយផ្សព្វផ្សាយពីសមិទ្ធផលនានា​ ដែលកេីតចេញពីគណបក្សប្រជាជនកម្ពុជា​ ពោលគឺថែរក្សា​ ពង្រឹង​សមាជិកគណបក្សចាស់ និងកសាងសមាជិកគណបក្សបន្ថែម។

លោក​ សុខ​ លឹមហៀង​ បានរំលឹកដល់សមាជិកបក្សទាំងអស់​ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ សូមពិនិត្យនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររៀងៗខ្លួន​ តេីហួសសុពលភាពឬបាត់បង់? ត្រូវទៅធ្វេីឬបន្តសុពលភាព​នៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅ​ ។ ហេីយលោកប្រធានសង្ឃឹមយ៉ាងមុតមាំថា​សមាជិក​សមាជិកា​គណបក្ស​ទាំងអស់​ ទៅបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​​ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះទាំងអស់គ្នា៕