ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំសូទិព្វស្រុកជេីងព្រៃបានអញ្ជើញចុះផ្សព្វផ្សាយខ្លឹមសារ លទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលពង្រឹងកម្លាំង និងស្មារតី បក្ស ជាមួយគណបក្សមូលដ្ឋានឃុំសូទិប


ស្រុកជេីងព្រៃ៖ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំសូទិព្វស្រុកជេីងព្រៃ រួមជាមួយ លោក ឆាយ វ៉ាន់ស៉ី ប្រធានគណៈកម្មាធិការគណបក្សស្រុកជេីងព្រៃ និងក្រុមការងារចុះជួយឃុំសូទិព្វ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញចុះផ្សព្វផ្សាយខ្លឹមសារ លទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលពង្រឹងកម្លាំង និងស្មារតី បក្ស ជាមួយគណបក្សមូលដ្ឋានឃុំ ដែលមានសមាសភាពចូលរួម៖ ប្រធាន អនុប្រធាន និងសមាជិក អនុសាខាបក្សភូមិ ប្រធានក្រុមបក្ស ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់គណបក្សផងដែរ សរុបមានចំនួន ប្រមាណ ១០៦ នាក់ (ស្រី ៣៧នាក់) ស្ថិតនៅស្នាក់ការគណបក្សឃុំសូទិព្វស្រុកជេីងព្រៃ៕