កំពង់ចាម៖ នៅព្រឹក ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១ លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិកំពង់ចាម-កំពង់សៀម សហការជាមួយ មន្ត្រីជំនាញរបស់មន្ត្រីរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចុះពិនិត្យ សំណាកដោយឧបករណ៍តេស្តរហ័សរកវិរុសកូវីដ-១៩ លើកទី០១ លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីសាលាស្រុក ក្រុមប្រឹក្សាឃុំទាំង១៥ឃុំ ស្មៀនឃុំទាំង១៥ឃុំ និងប្រជាពលរដ្ឋដែលប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ សរុប ចំនួន ២៤២នាក់ ស្រី ៧៣នាក់។
+ ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់
១- ឈ្មោះ ហ៊ាង តិចឡេង ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិ ត្រពាំងចារ ឃុំក្រឡា។
២- ឈ្មោះ សយ សុខជា ភេទស្រី អាយុ ៥៧ឆ្នាំ នៅភូមិអណ្តូងច្រុះ ឃុំអំពិល។
៣-ឈ្មោះ កក់ សាមាឡៃ ភេទស្រី អាយុ៦៣ឆ្នាំ ជាមេភូមិអណ្តូងច្រុះ ឃុំអំពិល។
៤- ឈ្មោះ សុភ័ក្រ្ត សិរីមរកត ភេទស្រី អាយុ ១៨ខែ អណ្តូងច្រុះ ឃុំអំពិល។
៥-ឈ្មោះ ហាក់ តៃម៉ូ ភេទស្រី អាយុ ២៤ឆ្នាំ នៅភូមិ ស្រឡៅ ឃុំអំពិល។
– អ្នកទាំង ០៥នាក់ខាងលើ មិនមែនជាមន្រ្តីរដ្ឋបាលសាលាស្រុកកំពង់សៀមនោះទេ គឺជាប្រជាពលរដ្ឋស្ម័គ្រចិត្តយកសំណាក ហើយត្រូវបានក្រុមមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលខេត្ត នាំយកទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គខេត្តកំពង់ចាម៕