កំពង់ចាម-ស្រុកព្រៃឈរ ៖ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានមានប្រសាសន៍ថា គណបក្ស ប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់ដំណាក់កាលបោះឆ្នោត ដោយសារគណបក្សទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋភ្លូកទឹកភ្លូកដី និងមានកម្មវិធីនយោបាយច្បាស់លាស់ចំពោះជាតិ និងប្រជាជន ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល,អនុប្រធានគណៈឃោសនា អប់រំ នៃគណៈកម្មាធិការកណ្តាល, អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ ទទួលបន្ទុកការងារយុវជន បានលើកឡើងបែប នេះ នៅក្នុងឱកាសឯកឧត្តមបណ្ឌិត បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចូលសមាជិក-សមាជិកាបក្សថ្មីជាយុវជនអាយុ១៨-៣៥ឆ្នាំ ជាលើកទី២ ចំនួន ១,៦០៦ នាក់ បន្ទាប់ពីការបញ្ចូលលើកទី១ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ចំនួន ។