ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះខ្វះខាតជីវភាព ចំនួន ៧៥គ្រួសារ


ស្រុកចំការលើ៖នៅព្រឹកថ្ងៃអាទិត្យទី៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះខ្វះខាតជីវភាព ចំនួន ៧៥គ្រួសារ។ កម្មវិធីនេះ ធ្វើឡើងនៅក្នុងបរិវេណ វត្តអម្ពនារាម តាអុង ឃុំតាអុង ក្នុងស្រុកចំការលើ។

អំណោយដែលបានផ្ដល់ជូន រួមមាន៖
-ចាស់ជរាគ្មានទីពឹង ១៥ គ្រួសារ- ជនមានពិការភាព ១៨ គ្រួសារ- ស្ត្រីមេម៉ាយក្រីក្រ ២២គ្រួសារ- មានជំងឺប្រចាំកាយ ៣គ្រួសារ និង ទ័លលំបាក ១៧គ្រួសារ។
-ផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៧៥ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ លុច្ស ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេន ទេយ្យទាន និងបច្ច័យមួយចំនួនដល់ព្រះគ្រូអនុគណ និងព្រះគ្រូចៅអធិការវត្តអម្ពនារាម តាអុង នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ – ទឹកសុទ្ធ ២កេស និង បច្ច័យ មួយចំនួន ផងដែរ៕