ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ គង់នៅវត្តគង់វង្សី ឃុំកោះទន្ទឹម ស្រុកកំពង់សៀម


កំពង់ចាម៖ នៅព្រឹក ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តគង់វង្សី ស្ថិតនៅភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានផ្តាំផ្ញើ និងជម្រុញដល់ព្រះសង្ឃ ពុទ្ធិបរិស័ទ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ក្នុងការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ក្នុងមូលដ្ឋានឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល បីកុំ និងបីការពារ របស់ក្រសួងសុខាភិបាល ។

ទេយ្យទានរបស់ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ដែលប្រគេនព្រះសង្ឃនៅពេលនោះរួមមាន៖ ទៀនព្រះវស្សា០១គូរ,អង្ករ មី ត្រីខ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោ តែ ស្ករ ទឹកត្រី ទឹកស៊ីអ៊ី រួមនឹងបច្ឆ័យ១លានរៀលដល់ព្រះសង្ឃសំរាប់ផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃ និងឧបត្ថម្ភថវិកាដល់លោកតាលោកយាយដែលបានចូលរួមនិងកំលាំងនគរបាលប៉ុស្តិ៍ផងដែរ។ សរុបថវិការួម ៣លាន៥០ម៉ឺនរៀល៕