ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម តាមរយៈផែនឃោសនាអប់រំ បានចាត់តាំង លោកស្រី ធួន សុថាវី សមាជិកយុវជនខេត្ត ជាប្រធានប្រតិភូបានដឹកនាំ លោកគ្រូអ្នកគ្រូ លោក លោកស្រី សាស្ត្រាចារ្យ និងនិស្សិតពេទ្យ នៃសាលាសុខាភិបាលភូមិភាគកំពង់ចាម និងយុវជនស្រុកកំពង់សៀមចំនួន ២៣៤ នាក់ ទៅទស្សនកិច្ចសិក្សា នៅទីតាំងប្រវត្តិសាស្ត្រប្រល័យពូជសាសន៍ ខ្មែរក្រហម


រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែមិនាឆ្នាំ២០២៣ ម្សឹលមិញនេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម តាមរយៈផែនឃោសនាអប់រំ បានចាត់តាំង លោកស្រី ធួន សុថាវី សមាជិកយុវជនខេត្ត ជាប្រធានប្រតិភូ ព្រមទាំងសហការី បានដឹកនាំ លោកគ្រូអ្នកគ្រូ លោក លោកស្រី សាស្ត្រាចារ្យ និងនិស្សិតពេទ្យ នៃសាលាសុខាភិបាលភូមិភាគកំពង់ចាម និងយុវជនស្រុកកំពង់សៀមចំនួន ២៣៤ នាក់ ទៅទស្សនកិច្ចសិក្សា នៅទីតាំងប្រវត្តិសាស្ត្រប្រល័យពូជសាសន៍ ខ្មែរក្រហម ដូចជាសារមន្ទីរគុកទួលស្លែង, វាលពិឃាតបឹងជើងឯក, វិមានឈ្នះឈ្នះ ដេីម្បីនាំមកនូវចំណេះដឹងប្រវត្តិសាស្ត្រដល់យុវជនជំនាន់ថ្មី ចៀសវាងដេីរជាន់ដានប្រវត្តិសាស្ត្រកាប់សម្លាប់ សង្គ្រាមស៉ីវិលជាថ្មី និងការពារសន្តិភាព ការអភិវឌ្ឍន៍ ជានិច្ចនិរន្ត៕