ពិធីប្រគល់​ផ្ទះចំនួន៨ខ្នង ជូនដល់ប្រជាជន​នៅភូមិ “តាម៉ៅ”ឃុំស្រក ស្រុុក​កំពង់សៀម


ថ្ងៃចន្ទ័ទី7ខែកញ្ញាឆ្នាំ 2015 វេលាម៉ោង ៨,៣០ នាទី ព្រឹក ឯឧ ហ៊ុន ណេង អ្នកតំណាងរាស្រ្តនិងជាប្រធានកិត្តិយស​សាខា​កាកបាទ​ក្រហម​ខេត្តអមដំណើរដោយ ឯកឧត្តម លន់ លឹមថស ប្រធានសាខាកាកបាទ​ក្រហមខេត្ត​កំពង់ចាម ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក/សមាជិកា គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមខេត្តកំពង់ចាម​ ​ជាច្រើនរូប បាន​អញ្ជើញទៅប្រគល់ដី​និងផ្ទះ​ចំនួន8ខ្នង ព្រមទាំង​សម្ភារៈថវិកា ដល់ប្រជាពលរដ្ឋក្រីក្រចំនួន8គ្រួសារ​និងដល់លោកយាយចាស់ជរាម្នាក់នៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ។ មានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ​នាឱកាសនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានរំលឹកពីប្រវត្តិភូមិ “តាម៉ៅ” ដែលជាមរតកនិងជាស្នាដៃ ដែល ឯកឧត្តម ម៉ៅ ភិរុណ អតិតអភិបាលរងខេត្តកំពង់ចាម បច្ចុប្បន្នជាអភិបាលខេត្តកណ្តាល លោកបានផ្តួចផ្ដើមកសាងរៀបចំភូមិនេះ តាំងពីសម័យនៅមានសង្រ្គាមសុវិលនៅឡើយ ហើយពាក្យ ដែលហៅថា​៖​”ភូមិតាម៉ៅ” គឺសំដៅ តា ម៉ៅ ភិរុណ ហ្នឹងឯង ។
បច្ចុប្បន្នភូមិនេះត្រូវបានឯឧ លន់ លឹមថៃ អភិបាលខេត្ត​កំពង់ចាម​បច្ចុប្បន្ន បាននិងកំពុងកសាងរៀបចំហេដ្ឋារចនាសម្ព័ន និង អភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ ប្រជាពលរដ្ឋនៅភូមិ “​តាម៉ៅ”មាន​បិតិសោមនស្សរីករាយជាទី​បំផុត​ដែលបានឃើញថ្នាក់ដឹកនាំ​ចុះជួយ​និងជួប ក្រោមបរិយាកាសស្នឹទស្នាល ។

នៅក្នុងឆ្នាំ​២០១៥នេះ ក្នុងនាមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខាកាកបាទក្រហម​ខេត្តកំពង់ចាម  ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត និងជាប្រធានសាខាកាកបាំទក្រហមខេត្តបាន​សាងសង់ផ្ទះជូនដល់ប្រជាជនក្រីក្រ​ចំនួន​ ១៧ខ្នងរួចមកហើយដែលមានតម្លៃសរុប 34,402.43$ នៅក្នុងស្រុកចំនួន៥គឺ៖ ស្ទឹងត្រង់ ព្រៃឈរ កំពង់សៀម បាធាយ និង ស្រុកចម្ការលើ និងកំពុងបន្តសាងសង​ចំនួន៣ខ្នងទៀត ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្នុងនោះ២ខ្នង សម្រាប់​អតិតយុទ្ធជន ។​​​​