សមិទ្ធិផលថ្មី កំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម នឹងពង្រីកទៅជា៤គន្លង នាពេលឆាប់ៗ


កំពង់ចាម៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ និងសិក្សាលំអិតលើគម្រោងផ្លូវ៤ គន្លង ស្ថិតនៅលើណាត់ផ្លូវជាតិលេខ ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង ៤៥ គីឡូម៉ែត្រ ។

សូមជម្រាបជូនថា សមិទ្ធិផលថ្មីនេះ របស់ សម្តេចជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសាធារណៈការនិងដឹកជញ្ជូន នៅតែបន្តកសាង ស្ថាបនា ជួសជុលឡើង ដូចជាក់ស្តែង កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់ រហូតគ់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដើម្បីពង្រីកទៅជាផ្លូវដែលមាន៤គន្លង ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ចរាចរណ៏ទៅវិញទៅមក ខណៈបច្ចប្បន្នកម្ពុជា មានកំណើនមធ្យោបាយដំណើរច្រើន៕