កំពង់ចាម៖នាព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ ២០២៣ លោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសមាគមនារីកម្ពុជាសាខាខេត្តកំពង់ចាមដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានអញ្ជើញដឹកនាំសមាជិក ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់សមាគម នារីកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ខមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ដែលពិធីនេះធ្វើឡើងតាមរយះវិដេអូ (videos conference) នៅសាលាខេត្តកំពង់ចាម។