ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំង អភិបាលរងស្រុកបាធាយ ខេត្តកំពង់ចាម


ស្រុកបាធាយ៖នាព្រឹកទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំង អភិបាលរងស្រុកបាធាយ ខេត្តកំពង់ចាម។
ក្រោយពីលោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ បានអានរបាយការណ៍ប្រចាំឆ្នាំរបស់ស្រុកដែលបានអនុវត្តកន្លងមក ទាំងក្នុងអង្គភាព និងក្រៅអង្គភាព បានទទួលលទ្ធផលល្អ និងបន្តអនុវត្តន៍ផែនការបន្ទាប់នៅឆ្នាំថ្មី។

លោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សរដ្ឋបាលសាលាខេត្តបានឡើង អានប្រកាសតែងតាំលេខ ១១៤៧ប្រក ស្តីពីការតែងតាំង លោកស្រី មាស មួយ ឋាន្តរសក្តិនាយក្រមការថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្រ្តីក្រមការ ជាអភិបាលរងស្រុកបាធាយ។ ក្រោយពីធ្វើការផ្តេកជ្ញាចិត្តពេលទទួលបានមុខងារជាអភិបាលរងស្រុកដើម្បីបំពេញតួនាទី អោយបានល្អសមស្របតាមការចាត់តាំងរបស់គណអភិបាលខេត្ត។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានផ្ដាំផ្ញើដល់ លោកស្រី មាស មុំ ដែល ត្រូវបានតែងតាំងជា អភិបាលរងស្រុកបាធាយ នាពេលនេះគឺត្រូវខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដែលថ្នាក់ដឹកនាំដាក់ជូន ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងត្រូវខិតខំប្រឹងប្រែងអនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម ៖
១-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
២-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល
៣-ទឹកចិត្តអំណត់អត់ធននឹងការងារ មានមនសិកា និងឆន្ទៈ
៤-សាមគ្គីភាពល្អក្នុងអង្គភាព
៥-កិច្ចសហការ ទំនាក់ទំនងល្អក្នុង និងក្រៅអង្គភាព
៦-ខិតខំបង្កើនសមត្ថភាព សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ ៕