ពិធីផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ក្រោមអធិបតីភាព ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត


កំពង់ចាម៖ នាព្រឹកថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដល់ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី នៅសាលសន្និសីទសាលាខេត្ដ ។

ក្នុងពិធីនោះដោយមានការចូលរួមពី លោក petter bossink អនុប្រធានក្រុមកម្មវិធីអាហារូបរណ៍ Australia Awards មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងសាស្រ្តចារ្យ សិស្ស និស្សិត បណ្ដាលវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងក្រុងកំពង់ចាមសរុបប្រមាណ300នាក់ផងដែរ ។